Sunday, April 29, 2007

Rock Entertainment បទចំរៀង ថ្មី 100% មិនចំលងពីបរទេស

ក្រោយពីបាន​បាត់មុខ អស់រយះពេល​ពីរ ឆ្នាំ លោក​ ទិត្យ វិច្ឆិការ បានត្រលប់មកវិញ ជាមួយនិង ពាក្យសន្យាមួយដែលរាល់ប្រិយមិត្តរបស់ Hangmeas Blog ទន្ទឹងរងចាំ គឺ "បទថ្មី របស់ខ្ញុំ នឹងចេញនៅក្នុងខែ ឧសភានេះ តាមរយះផលិតកម្ម Rock Entertainment ហើយតាមរយះផលិតកម្ម Rock គឺមិនយកបទពីបរទេស មកបកប្រែ រឺក៏កែទំនុកច្រៀងនោះទេ គឺតែងថ្មីតែម្តង" នេះជាពាក្យសំដីពិតរបស់លោក ទិត្យ វិច្ឆិការ ដែលបានបង្ហើបប្រាប់តាមរយះបទសំភាស នៅទូរទស្សន៏ ប៉ុស្តិលេខ ៥​ នៅថ្ងៃអាទិត្យសប្តាហ៏នេះ ។ យើងខ្ញុំ (hangmeas blog) សូមជូនពរ អោយលោក ទិត្យ វិច្ឆិការ និង ផលិតកម្ម Rock Entertainment ជួបតែការ រីកចំរើនគ្រប់ពេលវេលា ។

Hangmeas Blog ក៏សូមសន្យារដែរ​ ថាយើងខ្ញុំនឹងមិនមានការ Upload បទចំរៀងរបស់ផលិតកម្ម Rock Entertainment នៅលើ blog របស់យើងទេ ។​ ហើយក៏សូមប្រកាសជាចំហរ ដល់ផលិតកម្មផ្សេងៗ ទៀតផងដែរ ថាយើង នឹងឈប់ Upload បទចំរៀងរបស់ផលិតកម្មណាទាំងអស់ ដែលប្រកាស ជាចំហរ ថានឹងមិនចំលងបទចំរៀង ពីបរទេសមកច្រៀង ។

សូមរំលឹកផងដែរថា លោក ទិត្យ វិច្ឆិការ បានបាត់ខ្លួន មួយរយះបន្ទាប់ពីលោកបានយក បទលោកតា ស៊ិន ស៊ីសាមុត មកច្រៀងសារជាថ្មី ដោយកែរប្រែរ នូវទំនុកច្រៀងខ្លះៗ នៅពេលនោះ មាន​ការ​រិះគន់​ជា​ច្រើន តាមរយះសារពត៌រមាន នឹងបណ្តាញពត៌រមាន ជាច្រើន ។ តែ Hangmeas Blog សូមរំលឹក ផងថា យុវជន យុវនារី បច្ចុប្បន្នគេមិនស្តាប់បទចំរៀងចាស់ៗ នោះទេ ពួកគេឈ្លក់វង្វេង​ស្តាប់តែបទចំរៀងណា ដែលចំលង ពីបរទេសប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលដែលលោក ទិត្យ វិច្ឆិការ បានសំរួលទំនុកច្រៀង របស់លោកតា ស៊ិន ស៊ីសាមុត មកជាទំនុកភ្លេងបែបសម័យទំនើប នោះ មានយុវជនជាច្រើនបានឈ្លក់វង្វេង នឹងបទរបស់លោកផងដែរ ។ មកដល់ទីនេះ Hangmeas Blog សូមសួរថា តើលោក ទិត្យ វិច្ឆិការ ពិតជាខុសទាំងស្រុងមែន រឺទេ ?

7 comments:

Anonymous said...

i can't read it, can you write it in english please?

Anonymous said...

ការ​ពិត​មិន​មែន​នរណា​ខុស​ទេ​!​តែ​គ្រាន់​ថា​អ្នក​ស្រឡាញ់​គាំទ្រ​បទ​ចំរៀង ពី​ដើម គេឃើញ វាមិនពេញចិត្តប៉ណ្ណោះ ។ ស៊ីឌី​របស់​លោក ទិតវិច្ឆិកា ដែលមានរឿង​អាស្រូវ​នោះ​បង្កើតឡើង​ជាគំនិត​របស់​អ្នក​និពន្ធ​បទ​ភ្លេង​ជើង​ចាស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយយល់ឃើញ​ថា​ចង់​ឲ្យ​មាន​អ្វី​ដែល​ប្លែក និងតម្រូវ​តាម​ទីផ្សារ​បច្ចុប្បន្ន​ដែល​អ្នក​ស្ដាប់​ចូល​ចិត្ត​បទចំរៀង​បែប​កន្ត្រាក់​អារម្មណ៍ គាត់ក៏​កែច្នៃ​បទចាស់ៗ​របស់​លោកស៊ិន​ស៊ីសាមុត ដើម្បីឲ្យ​អ្នក​ចំរៀងថ្មី​លោក វិច្ឆិកា ច្រៀង ។ ដូច្នេះបើ​ថា​លោក​វិច្ឆិកា ខុស ក៏​មិនត្រូវ​ដែរ​ ព្រោះ​គាត់​គ្រាន់​តែ​ជា​អ្នក​ច្រៀង​តាម​បទ​ចំរៀង​ដែល​ក្រុមហ៊ុន​ផលិត​ថាស​ចំរៀង​ដាក់​ឲ្យ​ប៉ុណ្ណោះ ណាមួយ​នេះ​ជា​អាជីព​របស់​គាត់ លក់​សម្លេង​។ តែបែរ​ជា​មិន​ល្បី​បែរជា​ត្រូវ​ទទួល​ការ​រិះ​គន់​ទៅ​វិញ ។

ការ​ដែល​ឮ​ថា​នឹង​មាន​ក្រុមហ៊ុន​ផលិត​បទ​ចំរៀង​ខ្មែរ​សុទ្ធ​កើត​ឡើង​ខ្ញុំ​ក៏​មាន​មោទនភាពខ្លាំង​ណាស់​ដែរ ព្រោះ ថា​ទើបរួច​ពីសង្គ្រាម ខ្មែរ ផលិតបាន​ចម្រៀងថ្មីតិច​តួច​ណាស់ ភាគច្រើនសុទ្ធ​តែ​យកទំនុក​ច្រៀង​ពីបរទេស ។

តាមខ្ញុំដឹងមានផលិតកម្មពីរ​ហើយ​ដែល​ប្ដេជ្ញា​ថា​ផលិត​ចម្រៀង​ថ្មីៗ ដូចជា រ៉ក់អ៊ិនធើថែនម៉ែន(Rock Ent) និង អិន.អេស (NewSong Production)...

អធ្យាស្រ័យចំពោះពាក្យខុសឆ្គងដោយ​អចេតនា

Anonymous said...

មែនខ្ញុំគិតដូច ណារដ្ឋ​ អីចឹងដែរ​គាត់ម៉ោតាមគេហ្នឹង កុំធើបាបគាត់តាមគេធើអី។ និយាយចឹង បើបទនោះមិនចំលងគេ Hang meas Blog មិន upload មែនទេ? ចឹងល្អហើយ បើសិនក្រុមចំរៀង​អិន.អេស (NS http://www.khmernewsong.com) របស់ខ្ញុំចេញអាល់​ប៊ុមមក​សូម ជួយគាំទ្រផងកុំ upload អី សូមកុំនាំគ្នាទិញស៊ីឌីចំលង ជួយទិញស៊ីឌី ហ្ស៊ីនផងណា។

Hang Meas said...

បាទ Hangmeas Blog សូមសន្យារថាមិន Upload ចំរៀងរបស់ អិន អេស ទេ ប៉ុន្តែពេលណា​មានបទ​ថ្មី សូមជួយប្រាប់​ផងហើយសូម CD-Cover អោយមួយផងណា ដើម្បីអោយយើង ជួយ Promotion ណា ៕

Anonymous said...

ការពិត បណ្ឌិត​ផ្សាយតាំងពីមួយឆ្នាំមុនម៉្លេះ ។ តែរវល់មានបញ្ហា​បានអត់ចេញលក់ ។

ណារដ្ឋ

Anonymous said...

គំនិត​ល្អ hangmeas blog... ដែល​គាំទ្រ​ចម្រៀង​ដែល​មិន​ចម្លង​ពី​គេ ។

តែ​ចំពោះ លោក​ ទិត្យ វិច្ឋិការ វិញ​ខ្ញុំ​យល់​ថា​គាត់​មិន​ខុស​នោះ​ទេ ។ ការ​យក​ចម្រៀង​ចាស់​មក​បក​ស្រាយ​វិញ វា​ប្រសើរ​ជាង​យក​ចម្រៀង​បរទេស​មក​បកប្រែ​ច្រៀង ។ បើ​និយាយ​ពី​ការ​យក​បទ​ចាស់​មក​ច្រៀង​វិញ ពួក​​អ្នក​ចម្រៀង​អង់គ្លេស អាមេរិច... ក៏​យក​បទ​ចាស់​ចាស់​មក​ច្រៀង​ដែរ ដូច​បទ​របស់​ Ronan Keating សុទ្ធ​តែ​យក​បទ​ចាស់​មក​បក​ស្រាយ​ស្ទើរ​គ្រប់​បទ តែ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​កំពូល​បទ​ចម្រៀង ហើយ​មាន​ការ​គាំទ្រពី​អ្នក​ស្ដាប់​ស្ទើរ​គ្រប់​គ្នា ។

នេះ​មិន​មែន​មាន​ន័យ​ថា យើងត្រូវ​តែ​យក​បទ​ចាស់​មក​ច្រៀង ហើយ​មិន​មាន​ន័យ​ថា ​ខ្ញុំ​លើកទឹក​ចិត្ត​ចំពោះ​ការយក​បទ​ចាស់​ៗ​មក​ច្រៀង​នោះ​ទេ តែ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា លោក​ ទិត្យ​ វិច្ឆិការ មិន​មែន​ខុស​នោះ​ទេ ។ ការ​ឲ្យ​តម្លៃ​បែបនេះ គ្រាន់​តែ​ជា​គំនិត​របស់​អ្នក​គាំទ្រ​បទ​ចាស់ៗ​​មួយ​ចំនួន​ដែល​មាន​ចិត្ត​ចង្អៀត​ចង្អល់​ប៉ុណ្ណោះ ។ យើ​ង​គួរ​តែ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច ???

Anonymous said...

បើពិតដូចជាលោក វិច្ឆិកា បាននិយាយមែននោះ​ វាជាពន្លឺដ៏ស្អាតបំផុតសំរាប់វិស័យចំរៀងរបស់​ខ្មែរយើង ហើយវាក៏ជាការរងចាំរបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ផងដែរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបទចំរៀងដែលនិពន្ឋ
ដោយអ្នកនិពន្ឋខ្មែរនឹងមិនត្រូវបានលួចចំលង
ហើយទទួលបាននូវការការពារពីច្បាប់យ៉ាងតឹងរឹង
បំផុត។​