Friday, July 20, 2007

ញូ សង វ៉ុល ០០១ New Song Production Vol 001


ផលិតកម្ម ញូ សង គឺជាក្រុមហ៊ុនផលិតចំរៀងខ្មែរ តំបូងបំផុត​ដែល​បានប្រកាសថា មិនយកបទចំរៀង បរទេសមកច្រៀង (មើលតែឈ្មោះផលិតកម្ម ក៏ដឹងដែរ) ។ ផលិតកម្មនេះមានគំរោងនឹងចេញ អាល់ប៊ុមតំបូងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។​ ហើយបទចំរៀងនៅក្នុងអាល់ប៊ុម ថ្មីនេះមាន៖

១. ជីវិតលើភ្នំសំណល់ - ច្រៀងរួមគ្នាដោយ ណាម, ជេមី, សុភ័ក្រ, វីន និងភក្តី
២. ស្នេហ៍បញ្ជោតចិត្ត - ច្រៀងដោយ សុភ័ក្រ
៣. ចម្រៀងថ្មីចាំស្រីវិលវិញ - ច្រៀងដោយ ជេមី
៤. ប្រុសកាកី - ច្រៀងដោយ ភក្តី
៥. សល់តែបងលើខ្នងក្របី - ច្រៀងដោយ វិន
៦. ប្រឡែងស្រមោល - ច្រៀងដោយ ណាម
៧. ផ្កាឆ្ងាយពីដៃ - ច្រៀងដោយ ជេមី
៨. ចិត្តក្បត់ - ច្រៀងដោយ សុភ័ក្រ
៩. មនុស្សគ្មានតម្លៃ - ច្រៀងដោយ ណាម
១០. កាកសំណល់ស្នេហ៍ - ច្រៀងដោយ វិន

Hangmeas blog សង្ឃឹមថា អ្នកទាំងអស់គ្នានឹង គាំទ្រផលិតកម្មថ្មីនេះ ហើយនឹងជួយ ជាវ នូវ ស៊ីឌី Original របស់ផលិតកម្មនេះ (បទចំរៀងរបស់ផលិតកម្មនេះ នឹង​មិនមាន នៅលើ hangmeas blog ទេ ដ៏រាបណាផលិតកម្មនេះនៅតែមានឈ្មោះថា ញូ សង) ៕

សូមជំរាបថា មកទល់នឹងថ្ងៃនេះ (២០ កក្កដា ២០០៧) មានផលិតកម្ម ក្នុងស្រុក ចំនួន ២ ផលិតកម្មហើយ ដែលបាន ប្រកាសថា មិនយកបទបរទេសមកច្រៀង ក្នុងនោះមាន៖ ផលិតកម្ម រ៉ុក នឹង ផលិតកម្ម ញូ សង ។ សង្ឃឹមថាថ្ងៃ ក្រោយនឹងមានច្រើន​ជាង​នេះ ។

4 comments:

Bros_Kuch_Jet said...

glade to hear this!!! however the name of production seem not to be khmer yerng sors... lolzz ey sot te( New song) Why don't put khmer name instead of English...if this production really want to be original, so everything about this production should be original khmer...

Anonymous said...

we can we download this form?

Anonymous said...

download link please

Anonymous said...

I agree with pros kuch jet! if they wish to do everything to be original khmer, why don't they just put the khmer name for the production lolxxx.. but anyway i'm really glad to hear that they won't copy the foreigner songs to sing and say those're their own songs!